យ៉ូហាន 18:11-17 KCB

11 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «ចូរ​ដាក់​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ​ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ផឹក​ពី​ពែង​ដែល​ព្រះវរបិតា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ទេ​ឬ?»​

12 ពេល​នោះ​ កង​ទាហាន​រ៉ូម​ និង​មេ​ទ័ព​ធំ​ ព្រមទាំង​ពួក​ឆ្មាំ​ព្រះវិហារ​របស់​ជនជាតិ​យូដា​បាន​ចាប់​ចង​ព្រះយេស៊ូ​

13 ហើយ​នាំ​ទៅ​ឲ្យ​លោក​អាណ​ជា​មុន​ ដ្បិត​គាត់​ជា​ឪពុក​ក្មេក​របស់​លោក​កៃផា​ដែល​ជា​សម្តេច​សង្ឃនៅ​ឆ្នាំ​នោះ។​

14 លោក​កៃផា​នេះ​ហើយ​ដែល​បាន​ឲ្យ​យោបល់​ទៅ​ជនជាតិ​យូដា​ថា​ បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន​ នោះ​ជា​ការ​ប្រសើរ​ហើយ។​

15 លោក​ស៊ីម៉ូនពេត្រុស​ និង​សិស្ស​ម្នាក់​ទៀត​បាន​ទៅ​តាម​ព្រះយេស៊ូ ហើយ​សម្តេច​សង្ឃ​ស្គាល់​សិស្ស​ម្នាក់​នោះ​ ដូច្នេះ​សិស្ស​ម្នាក់​នោះ​ក៏​ចូល​ទៅ​ក្នុង​សាលា​របស់​សម្តេច​សង្ឃ​ជាមួយ​ព្រះយេស៊ូ​

16 រីឯ​លោក​ពេត្រុស​វិញ​ គាត់​បាន​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ​ ដូច្នេះ​សិស្ស​ម្នាក់​ដែល​សម្តេច​សង្ឃ​ស្គាល់​នោះ​បាន​ចេញ​មក​បា្រប់​អ្នក​យាម​ទ្វារ​ រួច​ក៏​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង។​

17 ពេល​នោះ​បាវបម្រើ​ស្រី​ដែល​ជា​អ្នក​យាម​ទ្វារ​ ក៏​និយាយ​ទៅ​លោក​ពេត្រុស​ថា៖​ «​តើ​អ្នក​មិន​មែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​មែន​ទេ!»​