យ៉ូហាន 18:21-27 KCB

21 ហេតុអ្វី​លោក​សួរ​ខ្ញុំ​ដូច្នេះ?​ ចូរ​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ពួកគេ​ចុះ​ ពួកគេ​ក៏​ដឹង​អំពី​សេចក្ដី​ដែល​ខ្ញុំ​បាន​និយាយ​ដែរ»។​

22 ប៉ុន្ដែ​ពេល​ព្រះអង្គ​មាន​បន្ទូល​ អំពី​សេចក្ដី​ទាំងនេះ​ ឆ្មាំ​ព្រះវិហារ​ម្នាក់​ដែល​ឈរ​ជិត​នោះ​បាន​ទះ​កំផ្លៀង​ព្រះយេស៊ូ​ ទាំង​និយាយ​ថា៖​ «ឯង​ឆ្លើយ​ជាមួយ​សម្តេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ?»​

23 ព្រះយេស៊ូ​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖​ «បើ​ខ្ញុំ​និយាយ​អាក្រក់​មែន​ ចូរ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​អាក្រក់​នោះ​ចុះ​ ប៉ុន្ដែ​បើ​ល្អ​វិញ​ តើ​ហេតុអ្វី​បាន​ជា​អ្នក​វាយ​ខ្ញុំ?»​

24 ពេល​នោះ​លោក​ ​អាណ​ ក៏​បញ្ជូន​ព្រះអង្គ​ទាំង​ជាប់​ចំណង​ទៅ​សម្តេច​សង្ឃ​កៃផា។​

25 ពេល​នោះ​ពួកគេ​បាន​សួរ​លោក​ស៊ីម៉ូនពេត្រុស​ ដែល​កំពុង​ឈរ​អាំង​ភ្លើង​ថា៖​ «តើ​អ្នក​មិនមែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ក៏​បដិសេធ​ថា៖​ «ខ្ញុំ​មិនមែន​ទេ»។​

26 មាន​បាវបម្រើ​របស់​សម្តេច​សង្ឃ​ម្នាក់​ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​បាវបម្រើ​ម្នាក់​ដែល​លោក​ពេត្រុស​បាន​កាត់​ដាច់​ត្រចៀក​នោះ​បាន​និយាយ​ថា៖​ «តើ​ខ្ញុំ​មិន​បាន​ឃើញ​អ្នក​នៅ​ជាមួយ​អ្នក​នោះ​ក្នុង​សួន​ទេ​ឬ?»​

27 លោក​ពេត្រុស​បាន​បដិសេធ​ម្ដង​ទៀត ​ហើយ​មាន់​ក៏​រងាវ​ឡើង​ភ្លាម។​