8 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា គឺខ្ញុំនេះហើយ ដូច្នេះបើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ!»
9 ដូច្នេះក៏បានសម្រេចតាមពាក្យដែលព្រះអង្គបានមានបន្ទូលថា៖ «ក្នុងចំណោមអស់អ្នកដែលព្រះអង្គបានប្រទានដល់ខ្ញុំ គ្មានអ្នកណាម្នាក់ត្រូវវិនាសឡើយ»។
10 រីឯលោកស៊ីម៉ូនពេត្រុស គាត់មានដាវមួយ គាត់ក៏ហូតដាវនោះកាប់បាវបម្រើរបស់សម្តេចសង្ឃម្នាក់ ហើយកាត់ដាច់ត្រចៀកស្តាំរបស់បាវបម្រើនោះ។ បាវបម្រើនោះមានឈ្មោះថាម៉ាលកុស។
11 ព្រះយេស៊ូមានបន្ទូលទៅលោកពេត្រុសថា៖ «ចូរដាក់ដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំផឹកពីពែងដែលព្រះវរបិតាបានប្រទានឲ្យខ្ញុំទេឬ?»
12 ពេលនោះ កងទាហានរ៉ូម និងមេទ័ពធំ ព្រមទាំងពួកឆ្មាំព្រះវិហាររបស់ជនជាតិយូដាបានចាប់ចងព្រះយេស៊ូ
13 ហើយនាំទៅឲ្យលោកអាណជាមុន ដ្បិតគាត់ជាឪពុកក្មេករបស់លោកកៃផាដែលជាសម្តេចសង្ឃនៅឆ្នាំនោះ។
14 លោកកៃផានេះហើយដែលបានឲ្យយោបល់ទៅជនជាតិយូដាថា បើមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរហើយ។