2 ពួកទាហានបានក្រងបន្លាធ្វើមកុដពាក់លើព្រះសិររបស់ព្រះអង្គ និងបានយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គ
3 ហើយពួកគេក៏មកឯព្រះអង្គ ទាំងទូលថា៖ «សូមថ្វាយបង្គំស្តេចរបស់ជនជាតិយូដា!» រួចពួកគេក៏ទះកំផ្លៀងព្រះអង្គ។
4 លោកពីឡាត់បានចេញមកខាងក្រៅ ហើយប្រាប់ពួកគេម្តងទៀតថា៖ «មើល៍ ខ្ញុំនាំគាត់មកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញថា បុរសម្នាក់នេះមានទោសសោះ!»
5 ដូច្នេះព្រះយេស៊ូក៏យាងចេញមកក្រៅ ទាំងពាក់មកុដបន្លា និងអាវពណ៌ស្វាយនោះ រីឯលោកពីឡាត់វិញនិយាយទៅពួកគេថា៖ «មើលចុះ គឺបុរសនេះហើយ»។
6 ពេលពួកសម្តេចសង្ឃ និងពួកឆ្មាំព្រះវិហារបានឃើញព្រះអង្គ ពួកគេក៏ស្រែកឡើងថា៖ «ឆ្កាងវាទៅ! ឆ្កាងវាទៅ!» លោកពីឡាត់និយាយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងចុះ! ដ្បិតខ្ញុំមិនឃើញថា បុរសនេះមានទោសសោះ!»
7 ពួកជនជាតិយូដាឆ្លើយទៅលោកពីឡាត់ថា៖ «យើងមានក្រឹត្យវិន័យមួយ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។
8 ដូច្នេះពេលលោកពីឡាត់បានឮពាក្យនោះ គាត់កាន់តែភ័យខ្លាចថែមទៀត