1 បីថ្ងៃក្រោយមក មានពិធីមង្គលការមួយនៅភូមិកាណាក្នុងស្រុកកាលីឡេ ហើយម្ដាយរបស់ព្រះយេស៊ូក៏នៅក្នុងពិធីនោះដែរ
2 គេក៏អញ្ជើញព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គឲ្យទៅចូលរួមពិធីមង្គលការនោះដែរ។
3 នៅពេលអស់ស្រាទំពាំងបាយជូរ ម្ដាយរបស់ព្រះយេស៊ូប្រាប់ព្រះអង្គថា៖ «អស់ស្រាទំពាំងបាយជូរហើយ»
4 ព្រះយេស៊ូក៏មានបន្ទូលថា៖ «អ្នកម្តាយអើយ! តើរឿងនេះទាក់ទងអ្វីនឹងខ្ញុំ ព្រមទាំងអ្នកម្តាយដែរ? ពេលកំណត់របស់ខ្ញុំមិនទាន់មកដល់ទេ»
5 ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ «ចូរធ្វើតាមអ្វីដែលកូនខ្ញុំប្រាប់ចុះ»។
6 នៅទីនោះ គេបានដាក់ពាងថ្មប្រាំមួយសម្រាប់ពិធីជម្រះកាយរបស់ជនជាតិយូដា ហើយពាងនីមួយៗមានចំណុះពីរ ឬបីអម្រែក។