12 បន្ទាប់ពីនេះមក ព្រះអង្គបានយាងទៅក្រុងកាពើណិម ហើយម្ដាយ និងប្អូនៗ ព្រមទាំងពួកសិស្សរបស់ព្រះអង្គក៏ទៅជាមួយព្រះអង្គដែរ ប៉ុន្ដែពួកគេមិនបានស្នាក់នៅទីនោះយូរថ្ងៃទេ។
13 ពេលនោះ ថ្ងៃបុណ្យរំលងរបស់ជនជាតិយូដាកំពុងខិតជិតមកដល់ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡិម
14 ហើយពេលព្រះអង្គឃើញពួកអ្នកលក់គោ ចៀម និងព្រាប ព្រមទាំងពួកអ្នកប្ដូរប្រាក់កំពុងអង្គុយលក់ដូរនៅក្នុងព្រះវិហារ
15 ព្រះអង្គក៏យកខ្សែធ្វើជារំពាត់ ដេញពួកគេទាំងអស់គ្នាចេញពីព្រះវិហារ ទាំងចៀម ទាំងគោ រួចព្រះអង្គចាក់ប្រាក់របស់ពួកអ្នកប្ដូរប្រាក់ចោល ព្រមទាំងផ្កាប់តុទាំងនោះទៀតផង
16 បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញទៅ កុំយកដំណាក់ព្រះវរបិតារបស់ខ្ញុំធ្វើជាកន្លែងលក់ដូរឲ្យសោះ»
17 ពួកសិស្សរបស់ព្រះអង្គក៏នឹកចាំពីសេចក្តីដែលបានចែងទុកមកថា ការខ្វល់ខ្វាយចំពោះដំណាក់របស់ព្រះអង្គនឹងបំផ្លាញខ្ញុំ។
18 ពេលនោះ ពួកជនជាតិយូដាបានទូលសួរព្រះអង្គថា៖ «លោកធ្វើបែបនេះ តើលោកបង្ហាញទីសំគាល់អ្វីដល់យើង?»