16 បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញទៅ កុំយកដំណាក់ព្រះវរបិតារបស់ខ្ញុំធ្វើជាកន្លែងលក់ដូរឲ្យសោះ»
17 ពួកសិស្សរបស់ព្រះអង្គក៏នឹកចាំពីសេចក្តីដែលបានចែងទុកមកថា ការខ្វល់ខ្វាយចំពោះដំណាក់របស់ព្រះអង្គនឹងបំផ្លាញខ្ញុំ។
18 ពេលនោះ ពួកជនជាតិយូដាបានទូលសួរព្រះអង្គថា៖ «លោកធ្វើបែបនេះ តើលោកបង្ហាញទីសំគាល់អ្វីដល់យើង?»
19 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរបំផ្លាញព្រះវិហារនេះចុះ នោះខ្ញុំនឹងសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»
20 ដូច្នេះ ពួកជនជាតិយូដាឆ្លើយវិញថា៖ «គេចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯអ្នកវិញ តើអ្នកនឹងសង់ឡើងវិញក្នុងរយៈពេលតែបីថ្ងៃឬ?»
21 គឺព្រះអង្គកំពុងមានបន្ទូល អំពីព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គ
22 ដូច្នេះហើយ ពេលព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ នោះពួកសិស្សរបស់ព្រះអង្គក៏នឹកចាំអំពីអ្វីដែលព្រះអង្គបានមានបន្ទូលនេះ ហើយពួកគេក៏ជឿលើបទគម្ពីរ និងពាក្យដែលព្រះយេស៊ូបានមានបន្ទូល។