15 ដើម្បីឲ្យអស់អ្នកដែលជឿលើកូនមនុស្សមានជីវិតអស់កល្បជានិច្ច
16 ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
17 ព្រោះព្រះជាម្ចាស់មិនបានចាត់ព្រះរាជបុត្រាឲ្យមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះពិភពលោកទេ ប៉ុន្ដែដើម្បីឲ្យពិភពលោកទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះរាជបុត្រាវិញ
18 ហើយអស់អ្នកដែលជឿលើព្រះរាជបុត្រា អ្នកនោះមិនជាប់ទោសឡើយ ប៉ុន្ដែអស់អ្នកដែលមិនជឿ អ្នកនោះជាប់ទោសហើយ ដោយព្រោះមិនបានជឿលើព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់
19 នេះជាការដាក់ទោស ដ្បិតពន្លឺបានមកក្នុងពិភពលោកនេះ ប៉ុន្ដែមនុស្សស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ព្រោះការប្រព្រឹត្ដិរបស់គេសុទ្ធតែអាក្រក់
20 ហើយអស់អ្នកដែលប្រព្រឹត្ដអាក្រក់ គេស្អប់ពន្លឺ មិនមកឯពន្លឺទេ ក្រែងការប្រព្រឹត្តិរបស់គេត្រូវលាតត្រដាង
21 ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ គេមកឯពន្លឺ ដើម្បីឲ្យការប្រព្រឹត្តិរបស់គេត្រូវបានបើកសំដែងឲ្យដឹងថា គេបានធ្វើនៅក្នុងព្រះជាម្ចាស់មែន»។