28 ហើយអ្នករាល់គ្នាផ្ទាល់ជាសាក្សីអំពីខ្ញុំ កាលដែលខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ ប៉ុន្ដែព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គប៉ុណ្ណោះ
29 អ្នកណារៀបការនឹងកូនក្រមុំ អ្នកនោះហើយជាកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្តាប់កូនកំលោះ នោះក៏ត្រេកអរជាខ្លាំងចំពោះសំឡេងរបស់កូនកំលោះដែរ ដូច្នេះ អំណររបស់ខ្ញុំបរិបូរហើយ
30 ដ្បិតព្រះអង្គត្រូវតម្កើងឡើង ឯខ្ញុំត្រូវបន្ទាបចុះវិញ
31 ហើយព្រះមួយអង្គដែលយាងមកពីស្ថានលើ ព្រះអង្គគង់ខ្ពស់លើសទាំងអស់ រីឯអ្នកដែលនៅក្នុងលោកិយនេះ គេកើតពីលោកិយមក និងនិយាយតាមរបៀបលោកិយដែរ ប៉ុន្ដែព្រះមួយអង្គដែលយាងមកពីស្ថានសួគ៌ ព្រះអង្គគង់ខ្ពស់លើសទាំងអស់
32 ព្រះអង្គធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្ដែគ្មានអ្នកណាទទួលយកសេចក្ដីបន្ទាល់របស់ព្រះអង្គទេ
33 ប៉ុន្ដែអ្នកណាទទួលយកសេចក្តីបន្ទាល់របស់ព្រះអង្គ អ្នកនោះក៏អះអាងដែរថា ព្រះជាម្ចាស់ពិតត្រង់
34 ដ្បិតព្រះមួយអង្គដែលព្រះជាម្ចាស់បានចាត់ឲ្យមកនោះ ព្រះអង្គថ្លែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិត