1 ដូច្នេះ នៅពេលព្រះយេស៊ូដឹងថា ពួកអ្នកខាងគណៈផារិស៊ីបានឮថាព្រះអង្គបង្កើតសិស្ស ហើយធ្វើពិធីជ្រមុជទឹកច្រើនជាងលោកយ៉ូហាន
2 (ទោះបីព្រះយេស៊ូមិនបានធ្វើពិធីជ្រមុជទឹកដោយផ្ទាល់ ហើយពួកសិស្សរបស់ព្រះអង្គធ្វើក៏ដោយ)
3 នោះព្រះអង្គក៏យាងចេញពីស្រុកយូដា ត្រលប់ទៅស្រុកកាលីឡេវិញ
4 ហើយព្រះអង្គត្រូវយាងកាត់ស្រុកសាម៉ារី។