11 ស្ត្រីនោះ ទូលទៅព្រះអង្គថា៖ «លោកម្ចាស់អើយ! លោកគ្មានអ្វីសម្រាប់ដងទឹកទេ យអណ្តូងក៏ជ្រៅ ដូច្នេះតើលោកបានទឹកដែលផ្ដលជីវិតនោះមកពីណា?
12 លោកយ៉ាកុបបានឲ្យអណ្ដូងនេះមកយើង ហើយលោកផ្ទាល់ និងកូនចៅ ព្រមទាំងហ្វូងសត្វរបស់លោក ក៏បានផឹកពីអណ្តូងនេះដែរ ចុះលោកវិញ តើធំជាងលោកយ៉ាកុបជាដូនតារបស់យើងឬ?»
13 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅនាងថា៖ «អស់អ្នកដែលផឹកទឹកនេះ គេនឹងស្រេកទៀត
14 ប៉ុន្ដែអស់អ្នកផឹកទឹកដែលខ្ញុំឲ្យ គេនឹងមិនស្រេកទៀតឡើយ ហើយទឹកដែលខ្ញុំឲ្យនោះ នឹងត្រលប់ជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»
15 ស្រ្ដីនោះទូលទៅព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះដល់ខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត»។
16 ព្រះអង្គមានបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីរបស់អ្នកមកទីនេះ»
17 ស្ត្រីនោះទូលទៅព្រះអង្គវិញថា៖ «ខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកនិយាយថា គ្មានប្តី នោះត្រូវហើយ