20 ពួកដូនតារបស់យើងបានថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្ដែពួកជនជាតិរបស់លោកនិយាយថា ត្រូវថ្វាយបង្គំនៅក្រុងយេរូសាឡិមវិញ»។
21 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ! ចូរជឿខ្ញុំចុះថា នឹងមានពេលមួយមកដល់ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ
22 ពួកជនជាតិរបស់អ្នកមិនស្គាល់អ្វីដែលពួកអ្នកកំពុងថ្វាយបង្គំទេ ប៉ុន្ដែយើងស្គាល់អ្វីដែលយើងកំពុងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតពីជនជាតិយូដាមក
23 ប៉ុន្ដែនឹងមានពេលមួយមកដល់ គឺពេលនេះហើយ ដែលពួកអ្នកថ្វាយបង្គំពិតប្រាកដ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ដ្បិតព្រះវរបិតាស្វែងរកពួកអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ។
24 ព្រះជាម្ចាស់ជាវិញ្ញាណ ដូច្នេះអស់អ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។
25 ស្ត្រីនោះទូលព្រះអង្គថា៖ «ខ្ញុំបានដឹងថា ព្រះមែស៊ីដែលហៅថា ព្រះគ្រិស្តនឹងយាងមក ហើយនៅពេលព្រះអង្គយាងមក នោះព្រះអង្គនឹងប្រាប់យើងឲ្យដឹងទាំងអស់»។
26 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «គឺខ្ញុំដែលកំពុងប្រាប់អ្នកនេះហើយ»។