37 ដូច្នេះសេចក្ដីដែលថា ម្នាក់ព្រោះ ហើយម្នាក់ទៀតច្រូត ពាក្យនេះពិតណាស់
38 ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតចម្រូត ដែលអ្នករាល់គ្នាមិនបានបញ្ចេញកម្លាំងសោះ គឺមានអ្នកផ្សេងទៀតបានបញ្ចេញកម្លាំង ហើយអ្នករាល់គ្នាបានចូលរួមនៅក្នុងការងាររបស់ពួកគេ»។
39 មានជនជាតិសាម៉ារីជាច្រើននៅក្រុងនោះ បានជឿព្រះយេស៊ូ ដោយសារតែសំដីដែលស្រ្ដីនោះធ្វើបន្ទាល់ថា លោកបានប្រាប់ខ្ញុំពីការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ដ
40 ដូច្នេះហើយ ពេលពួកជនជាតិសាម៉ារីមកជួបព្រះអង្គ នោះពួកគេទូលសុំឲ្យព្រះអង្គស្នាក់នៅជាមួយពួកគេ ហើយព្រះអង្គក៏ស្នាក់នៅទីនោះពីរថ្ងៃ។
41 មានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលរបស់ព្រះអង្គ
42 ហើយពួកគេនិយាយទៅស្រ្តីនោះថា៖ «ឥឡូវនេះ យើងជឿ មិនមែនដោយសារតែសំដីរបស់នាងទៀតទេ គឺដោយសារយើងបានឮផ្ទាល់ ហើយដឹងថា ព្រះអង្គជាព្រះអង្គសង្គ្រោះមនុស្សលោកពិតមែន»។
43 ពីរថ្ងៃក្រោយមក ព្រះអង្គបានយាងចេញពីទីនោះ ទៅស្រុកកាលីឡេ