48 ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «បើអ្នករាល់គ្នាមិនឃើញទីសំគាល់ និងការអស្ចារ្យទេ នោះអ្នករាល់គ្នាមុខជាមិនជឿឡើយ»
49 មន្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមអញ្ជើញទៅមុនពេលកូនរបស់ខ្ញុំស្លាប់»
50 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ទៅចុះ កូនរបស់អ្នកនៅស់ទេ» មន្ដ្រីនោះក៏ជឿសេចក្ដីដែលព្រះយេស៊ូបានមានបន្ទូល ហើយគាត់ក៏ចេញទៅ។
51 កាលគាត់កំពុងធ្វើដំណើរទៅនោះពួកបាវបម្រើរបស់គាត់ ក៏មកជួបគាត់ប្រាប់ថា កូនរបស់លោកនៅស់ទេ
52 ដូច្នេះគាត់ក៏សួរពួកគេពីពេលវេលាដែលកូនរបស់គាត់បានធូរស្បើយ ពួកគេក៏ប្រាប់ថា៖ «ជំងឺគ្រុនបានបាត់នៅម៉ោងមួយរសៀលម្សិលមិញ»
53 នោះឪពុកបានដឹងថា គឺនៅពេលនោះឯងដែលព្រះយេស៊ូមានបន្ទូលមកគាត់ថា កូនប្រុសរបស់អ្នកនៅស់ទេ ដូច្នេះហើយគាត់ និងគ្រួសារទាំងមូលរបស់គាត់ក៏ជឿព្រះអង្គ។
54 នេះជាទីសំគាល់អស្ចារ្យទីពីរ ដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គវិលត្រលប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។