28 ចូរកុំឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតនឹងមានពេលមួយមកដល់ គឺពួកមនុស្សស្លាប់ទាំងអស់ដែលនៅក្នុងផ្នូរនឹងឮសំឡេងរបស់ព្រះរាជបុត្រា
29 ហើយចេញមក អស់អ្នកប្រព្រឹត្តល្អនឹងរស់ឡើងវិញដើម្បីមានជីវិត រីឯអស់អ្នកប្រព្រឹត្តអាក្រក់នឹងរស់ឡើងវិញដើម្បីទទួលការជំនុំជម្រះ
30 ដូច្នេះខ្ញុំមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ ខ្ញុំជំនុំជម្រះតាមតែខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ព្រោះខ្ញុំមិនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺតាមបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកនោះវិញ។
31 បើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ នោះសេចក្តីបន្ទាល់របស់ខ្ញុំមិនពិតទេ
32 ផ្ទុយទៅវិញមានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្តីបន្ទាល់ដែលអ្នកនោះបានធ្វើបន្ទាល់អំពីខ្ញុំ គឺពិតប្រាកដ។
33 អ្នករាល់គ្នាបានចាត់មនុស្សឲ្យទៅឯលោកយ៉ូហាន ហើយគាត់បានធ្វើបន្ទាល់អំពីសេចក្តីពិត
34 ប៉ុន្ដែសេចក្ដីបន្ទាល់ដែលខ្ញុំបានទទួលនោះមិនមែនមកពីមនុស្សទេ ព្រោះខ្ញុំនិយាយសេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលសេចក្ដីសង្គ្រោះ