4 ដ្បិតមានទេវតារបស់ព្រះអម្ចាស់មួយរូប យូរៗម្ដងបានចុះមកកូរទឹកក្នុងស្រះនោះ ពេលកូរទឹករួចហើយ អ្នកណាចុះបានមុនគេ អ្នកនោះនឹងជាស្អាត ទោះបីអ្នកនោះឈឺអ្វីក៏ដោយ)។
5 នៅទីនោះមានបុរសម្នាក់មានជំងឺសាមសិបប្រាំបីឆ្នាំមកហើយ
6 ពេលព្រះយេស៊ូឃើញគាត់កំពុងដេកនៅទីនោះ ទាំងដឹងថា គាត់នៅបែបនេះយូរហើយ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់ជាដែរឬទេ?»
7 អ្នកជំងឺនោះទូលថា៖ «លោកម្ចាស់អើយ! ពេលទឹកកម្រើកគ្មានអ្នកណាយកខ្ញុំទៅដាក់ក្នុងស្រះនោះទេ ហើយពេលណាខ្ញុំកំពុងចុះ នោះមានអ្នកផ្សេងបានចុះទៅមុនខ្ញុំ»
8 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើងយកកន្ទេលរបស់អ្នក ហើយទៅចុះ»
9 ភ្លាមនោះ គាត់ក៏ជាសះស្បើយ ហើយយកកន្ទេលរបស់គាត់ចេញទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ
10 ដូច្នេះពួកជនជាតិយូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ វិន័យមិនអនុញ្ញាតឲ្យអ្នកលីកន្ទេលរបស់អ្នកទេ»