41 ហើយខ្ញុំក៏មិនទទួលការសរសើរពីមនុស្សដែរ
42 ខ្ញុំស្គាល់អ្នករាល់គ្នា ហើយដឹងថា អ្នករាល់គ្នាគ្មានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងខ្លួនទេ។
43 ខ្ញុំមកនៅក្នុងព្រះនាមព្រះវរបិតារបស់ខ្ញុំ នោះអ្នករាល់គ្នាមិនព្រមទទួលខ្ញុំទេ ប៉ុន្ដែបើមានអ្នកផ្សេងទៀតមកនៅក្នុងឈ្មោះរបស់គេផ្ទាល់ នោះអ្នករាល់គ្នាមុខជាព្រមទទួលគេមិនខាន
44 ដូច្នេះ បើអ្នករាល់គ្នាទទួលយកតែការសរសើរពីគ្នាទៅវិញទៅមក ហើយមិនព្រមស្វែងរកការសរសើរដែលមកពីព្រះជាម្ចាស់ ដែលជាព្រះតែមួយអង្គនោះ តើអាចឲ្យអ្នករាល់គ្នាជឿយ៉ាងដូចម្តេចបាន?
45 ហើយកុំគិតថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នាដល់ព្រះវរបិតាឲ្យសោះ អ្នកដែលចោទប្រកាន់អ្នករាល់គ្នានោះ គឺលោកម៉ូសេ ដែលអ្នករាល់គ្នាបានសង្ឃឹមលើគាត់
46 ព្រោះបើអ្នករាល់គ្នាជឿលោកម៉ូសេ នោះអ្នករាល់គ្នាក៏ជឿខ្ញុំដែរ ដ្បិតគាត់បានចែងអំពីខ្ញុំ
47 ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលគាត់បានចែងទុកនោះផង តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នានឹងជឿពាក្យរបស់ខ្ញុំបាន?»