1 បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូក៏យាងទៅត្រើយម្ខាងនៃបឹងកាលីឡេ គឺបឹងទីបេរាស
2 ហើយមានបណ្តាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះពួកគេបានឃើញទីសំគាល់អស្ចារ្យទាំងឡាយដែលព្រះអង្គបានប្រោសពួកអ្នកឈឺ។
3 ដូច្នេះព្រះយេស៊ូក៏យាងឡើងទៅលើភ្នំ ហើយបានគង់នៅទីនោះជាមួយពួកសិស្សរបស់ព្រះអង្គ។
4 រីឯបុណ្យរំលង ដែលជាពិធីបុណ្យរបស់ជនជាតិយូដាក៏កំពុងខិតជិតមកដល់ដែរ។
5 នៅពេលព្រះយេស៊ូទតទៅ នោះក៏ឃើញបណ្តាជនច្រើនកុះករកំពុងមកឯព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅលោកភីលីពថា៖ «តើឲ្យយើងទិញនំប៉័ងពីណាមក ដើម្បីឲ្យអ្នកទាំងនេះបរិភោគបាន?»