យ៉ូហាន 6:16-22 KCB

16 លុះ​ដល់​ពេល​ព្រលប់​ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចុះ​ទៅ​មាត់​បឹង​

17 ក្រោយពី​ចុះ​ទូក​ហើយ​ ពួកគេ​ក៏​ឆ្លង​បឹង​ឆ្ពោះ​ទៅ​ក្រុង​កាពើណិម​ រីឯ​ព្រះយេស៊ូ​មិន​ទាន់​យាង​មក​ឯ​ពួកគេ​ទេ​ ទោះបី​ជា​ងងឹត​ហើយ​ក្ដី។​

18 ដោយសារ​តែ​ខ្យល់​បក់​ខ្លាំង​ពេក​ នោះ​ធ្វើ​ឲ្យ​បឹង​មាន​រលក​

19 ហើយ​ពេល​ចែវ​ទូក​បាន​ឆ្ងាយ​ប្រហែល​បួន​ ឬ​ប្រាំ​គីឡូ​ម៉ែត្រ​ ពួកគេ​ក៏​ឃើញ​ព្រះយេស៊ូ​យាង​ដើរ​លើ​បឹង​ ហើយ​ពេល​មក​ដល់​ជិត​ទូក​ នោះ​ពួកគេ​ភ័យ​ខ្លាច​ជា​ខ្លាំង​

20 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កុំ​ខ្លាច​អី​ គឺ​ខ្ញុំ​ទេ!»​

21 ពេល​នោះ​ ពួកគេ​ក៏​ទទួល​ព្រះអង្គ​មក​ក្នុង​ទូក​ ហើយ​ទូក​ក៏​មក​ដល់​ដីគោក​ភ្លាម​ ជា​កន្លែង​ដែល​ពួកគេ​បម្រុង​ទៅ។​

22 នៅ​ថ្ងៃ​បន្ទាប់​ បណ្តាជន​ដែល​នៅ​ត្រើយ​ម្ខាង​នៃ​បឹង​បាន​ដឹង​ថា​ នៅ​ទី​នោះ​គ្មាន​ទូក​ផ្សេង​ទេ​ ក្រៅពី​ទូក​មួយ​នោះ​ ហើយ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​ចេញ​ទៅ​ រីឯ​ព្រះយេស៊ូ​វិញ​ មិន​បាន​ទៅ​ជាមួយ​ពួក​សិស្ស​ទេ។​