20 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កុំខ្លាចអី គឺខ្ញុំទេ!»
21 ពេលនោះ ពួកគេក៏ទទួលព្រះអង្គមកក្នុងទូក ហើយទូកក៏មកដល់ដីគោកភ្លាម ជាកន្លែងដែលពួកគេបម្រុងទៅ។
22 នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយម្ខាងនៃបឹងបានដឹងថា នៅទីនោះគ្មានទូកផ្សេងទេ ក្រៅពីទូកមួយនោះ ហើយមានតែពួកសិស្សប៉ុណ្ណោះដែលចេញទៅ រីឯព្រះយេស៊ូវិញ មិនបានទៅជាមួយពួកសិស្សទេ។
23 ពេលនោះ មានទូកខ្លះទៀតមកពីក្រុងទីបេរាសចូលមកជិតកន្លែងដែលពួកគេបានបរិភោគនំប៉័ង ក្រោយពេលព្រះអម្ចាស់បានអរព្រះគុណហើយនោះ។
24 ពេលបណ្ដាជនបានឃើញថា ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គមិននៅទីនោះដូច្នេះ ពួកគេក៏ចុះទូកទៅក្រុងកាពើណិមតាមរកព្រះអង្គ។
25 ពេលបានជួបព្រះអង្គនៅត្រើយម្ខាងហើយ ពួកគេទូលសួរព្រះអង្គថា៖ «លោកគ្រូ! លោកមកដល់ទីនេះពីកាលណា?»
26 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នារកខ្ញុំនេះមិនមែនដោយសារបានឃើញទីសំគាល់អស្ចារ្យទេ គឺដោយសារអ្នករាល់គ្នាបានបរិភោគនំប៉័ង ហើយបានឆ្អែតប៉ុណ្ណោះ