យ៉ូហាន 6:48-54 KCB

48 ខ្ញុំ​នេះ​ហើយ​ជា​នំប៉័ង​ជីវិត​

49 កាល​នៅ​ទីរហោឋាន ​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​បរិភោគ​នំ​ម៉ាណា​ ហើយ​បាន​ស្លាប់​អស់​ទៅ​

50 ប៉ុន្ដែ​ នេះ​ជា​នំប៉័ង​ដែល​ចុះ​មកពី​ស្ថានសួគ៌​ អ្នកណា​ដែល​បរិភោគ​ អ្នក​នោះ​មិន​ស្លាប់​ឡើយ។​

51 ខ្ញុំ​ជា​នំប៉័ង​ជីវិត​ដែល​ចុះ​មកពី​ស្ថានសួគ៌​ បើ​អ្នកណា​បរិភោគ​នំប៉័ង​នេះ​ អ្នក​នោះ​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ហើយ​នំប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ​ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​នោះ​ គឺ​ជា​រូប​សាច់​របស់​ខ្ញុំ»។​

52 ពេល​នោះ​ ពួក​ជនជាតិ​យូដា​ជជែក​គ្នា​ថា៖​ «តើ​អ្នក​នេះ​អាច​ឲ្យ​សាច់​របស់​គាត់​មក​យើង​បរិភោគ​បាន​យ៉ាង​ដូចម្តេច?»​

53 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មិន​បរិភោគ​សាច់​ និង​មិន​ផឹក​ឈាម​របស់​កូន​មនុស្ស​ទេ​ អ្នក​រាល់គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។​

54 អ្នកណា​បរិភោគ​សាច់​ និង​ផឹក​ឈាម​របស់​ខ្ញុំ​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុងក្រោយ​