យ៉ូហាន 6:61-67 KCB

61 កាល​ព្រះយេស៊ូដឹង​ថា​ ពួក​សិស្ស​របស់ព្រះអង្គកំពុង​រអ៊ូ​រទាំ​អំពីពាក្យ​សំដី​ទាំងនេះ​ ព្រះអង្គក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «​តើ​ពាក្យសំដី​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ទាស់​ចិត្ត​ឬ​?​

62 ចុះ​ទម្រាំ​អ្នក​រាល់គ្នា​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​លោក​នៅ​ពីមុន​វិញ​នោះ​ យ៉ាងណា​ទៅ!​

63 វិញ្ញាណ​ផ្ដល់​ជីវិត​ រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​ ឯ​ពាក្យ​សំដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ គឺ​ជា​វិញ្ញាណ​ ហើយ​ជា​ជីវិត​

64 ប៉ុន្ដែ​ក្នុងចំណោម​អ្នក​រាល់គ្នា​ មាន​អ្នក​ខ្លះ​មិន​ជឿ​ទេ»​ ព្រះយេស៊ូ​បាន​ដឹង​តាំងពី​ដំបូង​ថា​ អ្នកណា​ជា​អ្នក​មិន​ជឿ​ ហើយ​អ្នកណា​ជា​អ្នក​ក្បត់​ព្រះអង្គ។​

65 ព្រះ​អង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គ្មាន​អ្នកណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ​ លើកលែង​តែ​ព្រះ​វរ​បិតា​នាំ​គេ​មក»។​

66 តាំងពី​ពេល​នោះ​មក​ សិស្ស​របស់​ព្រះអង្គ​ជាច្រើន​បាន​ដក​ខ្លួន​លែង​ដើរ​ជាមួយ​ព្រះអង្គ​ទៀត។​

67 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​សាវក​ទាំង​ដប់​ពីរ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ចាកចេញ​ដែរ​ឬ?»​