64 ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះមិនជឿទេ» ព្រះយេស៊ូបានដឹងតាំងពីដំបូងថា អ្នកណាជាអ្នកមិនជឿ ហើយអ្នកណាជាអ្នកក្បត់ព្រះអង្គ។
65 ព្រះអង្គមានបន្ទូលទៀតថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លើកលែងតែព្រះវរបិតានាំគេមក»។
66 តាំងពីពេលនោះមក សិស្សរបស់ព្រះអង្គជាច្រើនបានដកខ្លួនលែងដើរជាមួយព្រះអង្គទៀត។
67 ព្រះយេស៊ូមានបន្ទូលទៅសាវកទាំងដប់ពីរថា៖ «តើអ្នករាល់គ្នាចង់ចាកចេញដែរឬ?»
68 លោកស៊ីម៉ូនពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើឲ្យយើងទៅរកអ្នកណាវិញ? ដ្បិតព្រះអង្គមានបន្ទូលដែលនាំទៅឯជីវិតអស់កល្បជានិច្ច
69 យើងបានជឿ ហើយដឹងថា ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»
70 ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «តើខ្ញុំមិនបានជ្រើសរើសអ្នករាល់គ្នា ទាំងដប់ពីរនាក់ទេឬ? ប៉ុន្ដែមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាជាអារក្សសាតាំង»