24 ចូរកុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្ដែចូរវិនិច្ឆ័យតាមសេចក្ដីយុត្ដិធម៌វិញ»។
25 ពួកអ្នកក្រុងយេរូសាឡិមខ្លះនិយាយថា៖ «តើអ្នកនេះមិនមែនជាមនុស្សដែលគេរកសម្លាប់ទេឬ?
26 មើល៍ គាត់និយាយដោយបើកចំហ ប៉ុន្ដែគ្មានអ្នកណាថាអ្វីឲ្យគាត់សោះ ប្រហែលជាពួកមេដឹកនាំបានដឹងថា អ្នកនេះជាព្រះគ្រិស្ដពិតប្រាកដមែនទេដឹង?
27 យើងដឹងថា អ្នកនេះគាត់មកពីណា ប៉ុន្ដែពេលព្រះគ្រិស្ដយាងមក នោះគ្មានអ្នកណាម្នាក់ដឹងថា ព្រះអង្គមកពីណាទេ»
28 ពេលនោះព្រះយេស៊ូកំពុងបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គក៏បន្លឺសំឡេងឡើងថា៖ «អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថា ខ្ញុំមកពីណា ប៉ុន្ដែខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមក ព្រះអង្គពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ
29 ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំមកពីព្រះអង្គ គឺព្រះអង្គហើយដែលចាត់ខ្ញុំឲ្យមក»
30 ពេលនោះពួកគេក៏រកចាប់ព្រះអង្គ ប៉ុន្ដែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គសោះ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ