3 ដូច្នេះ ប្អូនៗរបស់ព្រះអង្គទូលព្រះអង្គថា៖ «ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បងបានឃើញកិច្ចការដែលបងធ្វើ។
4 បើអ្នកណាចង់ឲ្យគេស្គាល់ខ្លួន អ្នកនោះមិនធ្វើអ្វីស្ងាត់កំបាំងឡើយ ដូច្នេះបើបងធ្វើការទាំងនេះមែន ចូរបង្ហាញខ្លួនឲ្យមនុស្សលោកឃើញផង»។
5 គឺសូម្បីតែប្អូនៗរបស់ព្រះអង្គ ក៏មិនជឿព្រះអង្គដែរ
6 ដូច្នេះព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់ទេ ប៉ុន្ដែប្អូនរាល់គ្នាធ្វើអ្វីនៅពេលណាក៏បាន។
7 មនុស្សលោកមិនអាចស្អប់ប្អូនរាល់គ្នាបានទេ ប៉ុន្ដែគេស្អប់បង ព្រោះបងធ្វើបន្ទាល់ពីគេថា ការប្រព្រឹត្ដិរបស់គេជាសេចក្ដីអាក្រក់
8 ដូច្នេះចូរប្អូនរាល់គ្នាទៅចូលរួមពិធីបុណ្យចុះ រីឯបងវិញ មិនទៅចូលរួមពិធីបុណ្យនោះទេ ព្រោះពេលវេលារបស់បងមិនទាន់មកដល់»
9 កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ព្រះអង្គក៏នៅក្នុងស្រុកកាលីឡេតទៅទៀត។