31 មានមនុស្សជាច្រើនក្នុងចំណោមបណ្តាជនបានជឿលើព្រះអង្គ ហើយពួកគេនិយាយថា៖ «ពេលព្រះគ្រិស្ដយាងមក ព្រះអង្គនឹងធ្វើទីសំគាល់អស្ចារ្យច្រើនជាងម្នាក់នេះធ្វើដែរឬទេ?»
32 ពួកអ្នកខាងគណៈផារិស៊ីបានឮសេចក្ដីទាំងអស់ដែលបណ្តាជនបានខ្សឹបខ្សៀវគ្នាអំពីព្រះអង្គ។ ដូច្នេះពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីក៏ចាត់ពួកឆ្មាំព្រះវិហារឲ្យទៅចាប់ព្រះអង្គ។
33 ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅជួបព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក
34 អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្ដែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ពុំអាចទៅបានដែរ»។
35 ពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើអ្នកនេះបម្រុងទៅណា បានជាយើងរកគាត់មិនឃើញ? តើគាត់បម្រុងទៅឯពួកអ្នកខ្ចាត់ខ្ចាយនៅក្នុងចំណោមជនជាតិក្រេក ហើយបង្រៀនជនជាតិក្រេកឬ?
36 ពាក្យដែលគាត់និយាយថា អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្ដែរកមិនឃើញទេ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានដែរ តើនេះមានន័យដូចម្តេច?»
37 នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ ជាថ្ងៃដ៏សំខាន់ ព្រះយេស៊ូក៏ក្រោកឈរឡើង ហើយបន្លឺសំឡេងថា៖ «បើអ្នកណាស្រេក ចូរមកឯខ្ញុំ ហើយផឹកចុះ