42 តើគម្ពីរមិនចែងទេឬថា ព្រះគ្រិស្ដនឹងយាងមកពីពូជពង្សរបស់ស្ដេចដាវីឌ និងពីភូមិបេថ្លេហិមជាភូមិដែលស្តេចដាវីឌបានរស់នៅ?»
43 ដូច្នេះ ក៏កើតមានការបែកបាក់គ្នានៅក្នុងបណ្ដាជនដោយព្រោះព្រះយេស៊ូ
44 ហើយមានអ្នកខ្លះនៅក្នុងចំណោមពួកគេចង់ចាប់ព្រះអង្គ ប៉ុន្ដែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គឡើយ។
45 នៅពេលនោះ ពួកឆ្មាំព្រះវិហារក៏វិលត្រលប់មកឯពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ី ហើយអ្នកទាំងនោះក៏សួរពួកឆ្មាំថា៖ «តើ ហេតុអ្វីបានជាអ្នករាល់គ្នាមិនចាប់អ្នកនោះមក?»
46 ពួកឆ្មាំព្រះវិហារឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។
47 ពួកអ្នកខាងគណៈផារិស៊ីក៏តបទៅពួកឆ្មាំថា៖ «តើអ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ?
48 តើមាននរណានៅក្នុងចំណោមពួកមេដឹកនាំ និងពួកអ្នកខាងគណៈផារិស៊ីជឿអ្នកនោះដែរឬទេ?