6 ដូច្នេះព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់ទេ ប៉ុន្ដែប្អូនរាល់គ្នាធ្វើអ្វីនៅពេលណាក៏បាន។
7 មនុស្សលោកមិនអាចស្អប់ប្អូនរាល់គ្នាបានទេ ប៉ុន្ដែគេស្អប់បង ព្រោះបងធ្វើបន្ទាល់ពីគេថា ការប្រព្រឹត្ដិរបស់គេជាសេចក្ដីអាក្រក់
8 ដូច្នេះចូរប្អូនរាល់គ្នាទៅចូលរួមពិធីបុណ្យចុះ រីឯបងវិញ មិនទៅចូលរួមពិធីបុណ្យនោះទេ ព្រោះពេលវេលារបស់បងមិនទាន់មកដល់»
9 កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ព្រះអង្គក៏នៅក្នុងស្រុកកាលីឡេតទៅទៀត។
10 ប៉ុន្ដែ ក្រោយពេលប្អូនៗរបស់ព្រះអង្គបានទៅចូលរួមពិធីបុណ្យអស់ ព្រះអង្គក៏យាងទៅដែរ គឺទៅជាសម្ងាត់មិនឲ្យគេដឹងឡើយ។
11 ពួកជនជាតិយូដាបានរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ «តើអ្នកនោះនៅឯណា?»
12 នោះក៏កើតមានការខ្សឹបខ្សៀវជាច្រើនក្នុងចំណោមបណ្តាជនអំពីព្រះអង្គ មានអ្នកខ្លះថា៖ «គាត់ជាមនុស្សល្អ» ប៉ុន្ដែខ្លះទៀតថា «ទេ គឺគាត់កំពុងបោកបញ្ឆោតបណ្តាជន»។