3 ពេលនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីនាំស្រ្តីម្នាក់ដែលគេទាន់កំពុងផិតក្បត់មក ពេលឲ្យនាងឈរនៅកណ្តាលជំនុំហើយ
4 ក៏ទូលទៅព្រះអង្គថា៖ «លោកគ្រូ ពួកគេចាប់បានស្រ្តីម្នាក់នេះ នៅពេលនាងកំពុងផិតក្បត់
5 ហើយលោកម៉ូសេបានបង្គាប់យើងនៅក្នុងគម្ពីរវិន័យ ឲ្យគប់ស្ត្រីបែបនេះនឹងដុំថ្ម ដូច្នេះ តើលោកថាយ៉ាងដូចម្ដេចដែរ?»
6 ពួកគេនិយាយដូច្នេះដោយល្បងលព្រះអង្គ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ ប៉ុន្ដែព្រះយេស៊ូបានឱនសរសេរនៅលើដីដោយម្រាមដៃ
7 នៅពេលពួកគេចេះតែទទូចសួរព្រះអង្គ នោះព្រះអង្គក៏ងើបឡើង មានបន្ទូលទៅពួកគេថា៖ «នៅក្នុងចំណោមអ្នករាល់គ្នា អ្នកណាគ្មានបាបសោះ ចូរឲ្យអ្នកនោះគប់នាងនឹងដុំថ្មមុនគេចុះ!»
8 បន្ទាប់មក ព្រះអង្គក៏ឱនសរសេរនៅលើដីម្តងទៀត។
9 ពេលពួកគេឮដូច្នេះក៏ថយចេញម្នាក់ម្តងៗ ចាប់ពីមនុស្សចាស់ជាងគេរហូតនៅសល់តែព្រះយេស៊ូ និងស្ត្រីម្នាក់នោះ។