43 ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យសំដីរបស់ខ្ញុំ? នេះមកពីអ្នករាល់គ្នាមិនអាចស្តាប់ពាក្យរបស់ខ្ញុំបាន
44 ហើយអ្នករាល់គ្នាមានឪពុកជាអារក្សសាតាំង អ្នករាល់គ្នាចូលចិត្តធ្វើតាមបំណងឪពុករបស់ខ្លួន ដ្បិតវាជាអ្នកសម្លាប់មនុស្សតាំងពីដើមមក ហើយមិនឈរនៅក្នុងសេចក្ដីពិតទេ ព្រោះវាគ្មានសេចក្ដីពិតក្នុងខ្លួនឡើយ។ ពេលវានិយាយកុហក វានិយាយចេញពីចិត្ដរបស់វា ដ្បិតវាជាមេកុហក ហើយជាឪពុកនៃសេចក្ដីកុហក
45 ដូច្នេះ ដោយសារតែខ្ញុំនិយាយសេចក្ដីពិត អ្នករាល់គ្នាមិនជឿខ្ញុំ
46 តើក្នុងចំណោមអ្នករាល់គ្នា នរណាអាចបង្ហាញបានដែរឬទេថា ខ្ញុំនេះមានបាប? បើខ្ញុំនិយាយសេចក្ដីពិត តើហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
47 អ្នកណាដែលកើតមកពីព្រះជាម្ចាស់ អ្នកនោះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ រីឯអ្នករាល់គ្នា មិនបានកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ដូច្នេះ»។
48 ពួកជនជាតិយូដាទូលឆ្លើយទៅព្រះអង្គថា៖ «តើយើងនិយាយមិនត្រូវទេឬអីថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល?»
49 ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំគ្មានអារក្សចូលទេ ផ្ទុយទៅវិញ ខ្ញុំគោរពព្រះវរបិតារបស់ខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាបែរជាប្រមាថខ្ញុំទៅវិញ។