45 ដូច្នេះ ដោយសារតែខ្ញុំនិយាយសេចក្ដីពិត អ្នករាល់គ្នាមិនជឿខ្ញុំ
46 តើក្នុងចំណោមអ្នករាល់គ្នា នរណាអាចបង្ហាញបានដែរឬទេថា ខ្ញុំនេះមានបាប? បើខ្ញុំនិយាយសេចក្ដីពិត តើហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
47 អ្នកណាដែលកើតមកពីព្រះជាម្ចាស់ អ្នកនោះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ រីឯអ្នករាល់គ្នា មិនបានកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ដូច្នេះ»។
48 ពួកជនជាតិយូដាទូលឆ្លើយទៅព្រះអង្គថា៖ «តើយើងនិយាយមិនត្រូវទេឬអីថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល?»
49 ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំគ្មានអារក្សចូលទេ ផ្ទុយទៅវិញ ខ្ញុំគោរពព្រះវរបិតារបស់ខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាបែរជាប្រមាថខ្ញុំទៅវិញ។
50 ខ្ញុំមិនស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំទេ មានព្រះមួយអង្គកំពុងស្វែងរក ហើយកំពុងជំនុំជម្រះ
51 ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនជួបសេចក្ដីស្លាប់ឡើយ»។