47 អ្នកណាដែលកើតមកពីព្រះជាម្ចាស់ អ្នកនោះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ រីឯអ្នករាល់គ្នា មិនបានកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ដូច្នេះ»។
48 ពួកជនជាតិយូដាទូលឆ្លើយទៅព្រះអង្គថា៖ «តើយើងនិយាយមិនត្រូវទេឬអីថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល?»
49 ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំគ្មានអារក្សចូលទេ ផ្ទុយទៅវិញ ខ្ញុំគោរពព្រះវរបិតារបស់ខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាបែរជាប្រមាថខ្ញុំទៅវិញ។
50 ខ្ញុំមិនស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំទេ មានព្រះមួយអង្គកំពុងស្វែងរក ហើយកំពុងជំនុំជម្រះ
51 ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនជួបសេចក្ដីស្លាប់ឡើយ»។
52 ពួកជនជាតិយូដាក៏ទូលទៅព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានអារក្សចូលមែនហើយ។ លោកអ័ប្រាហាំ និងពួកអ្នកនាំព្រះបន្ទូលបានស្លាប់ទៅហើយ ប៉ុន្ដែអ្នកបែរជានិយាយថា បើអ្នកណាកាន់តាមពាក្យសំដីរបស់អ្នក អ្នកនោះនឹងមិនស្គាល់សេចក្ដីស្លាប់ទៀតឡើយ។
53 តើអ្នកធំជាងលោកអ័ប្រាហាំ ជាដូនតារបស់យើង និងពួកអ្នកនាំព្រះបន្ទូលដែលបានស្លាប់ទៅហើយនោះឬ? តើអ្នកតាំងខ្លួនជានរណា?»