54 ព្រះយេស៊ូឆ្លើយថា៖ «បើខ្ញុំតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំឥតប្រយោជន៍ទេ គឺព្រះវរបិតារបស់ខ្ញុំទេដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នានិយាយថា ជាព្រះរបស់យើង
55 ប៉ុន្ដែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គ បើខ្ញុំនិយាយថា ខ្ញុំមិនស្គាល់ព្រះអង្គ នោះខ្ញុំនឹងត្រលប់ជាអ្នកកុហកដូចអ្នករាល់គ្នាដែរ ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គពិតមែន ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គទៀត។
56 រីឯលោកអ័ប្រាហាំដែលជាដូនតារបស់អ្នករាល់គ្នាបានត្រេកអរដោយឃើញគ្រារបស់ខ្ញុំ ឥឡូវនេះ គាត់បានឃើញមែន ហើយមានចិត្ដរីករាយណាស់»
57 ពេលនោះ ពួកជនជាតិយូដាទូលទៅព្រះអង្គថា៖ «អ្នកមានអាយុមិនដល់ហាសិបឆ្នាំផង តើអ្នកបានឃើញលោកអ័ប្រាហាំហើយឬ?»
58 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា មុនលោកអ័ប្រាហាំកើតមក នោះមានខ្ញុំរួចទៅហើយ»។
59 ដូច្នេះពួកគេក៏រើសដុំថ្មដើម្បីគប់ព្រះយេស៊ូ ប៉ុន្ដែព្រះអង្គបានបំបាំងកាយយាងចេញពីព្រះវិហារ។