6 ពួកគេនិយាយដូច្នេះដោយល្បងលព្រះអង្គ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ ប៉ុន្ដែព្រះយេស៊ូបានឱនសរសេរនៅលើដីដោយម្រាមដៃ
7 នៅពេលពួកគេចេះតែទទូចសួរព្រះអង្គ នោះព្រះអង្គក៏ងើបឡើង មានបន្ទូលទៅពួកគេថា៖ «នៅក្នុងចំណោមអ្នករាល់គ្នា អ្នកណាគ្មានបាបសោះ ចូរឲ្យអ្នកនោះគប់នាងនឹងដុំថ្មមុនគេចុះ!»
8 បន្ទាប់មក ព្រះអង្គក៏ឱនសរសេរនៅលើដីម្តងទៀត។
9 ពេលពួកគេឮដូច្នេះក៏ថយចេញម្នាក់ម្តងៗ ចាប់ពីមនុស្សចាស់ជាងគេរហូតនៅសល់តែព្រះយេស៊ូ និងស្ត្រីម្នាក់នោះ។
10 ព្រះយេស៊ូក៏ងើបឡើង ហើយមានបន្ទូលទៅនាងថា៖ «នាងអើយ! តើពួកគេនៅឯណា? តើគ្មានអ្នកណាដាក់ទោសអ្នកទេឬ?»
11 នាងទូលថា៖ «គ្មានទេ លោកម្ចាស់!» ព្រះយេស៊ូក៏មានបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសអ្នកដែរ ចូរទៅចុះ ប៉ុន្ដែចាប់ពីពេលនេះតទៅ ចូរកុំប្រព្រឹត្ដបាបទៀត»។
12 ព្រះយេស៊ូមានបន្ទូលទៅបណ្ដាជនជាថ្មីទៀតថា៖ «ខ្ញុំជាពន្លឺនៃលោកិយ អ្នកណាមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺមានពន្លឺនៃជីវិតវិញ»។