យ៉ូហាន 9:28-34 KCB

28 ពួកគេ​ក៏​ប្រមាថ​គាត់​ថា៖​ «ឯង​ទេ​ ជា​សិស្ស​របស់​អ្នក​នោះ​ រីឯ​យើង​វិញ​ ជា​សិស្ស​របស់​លោក​ម៉ូសេ​

29 ព្រោះ​យើង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ​ពិត​មែន​ ប៉ុន្ដែ​អ្នក​នោះ​វិញ​ យើង​មិន​ដឹង​ថា​មកពី​ណា​ទេ!»​

30 បុរស​នោះ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «រឿង​នេះ​ចម្លែក​ណាស់​ ដែល​អស់​លោក​មិន​ដឹង​ថា​គាត់​មកពី​ណា​ ប៉ុន្ដែ​គាត់​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ។​

31 យើង​ដឹង​ស្រាប់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​ស្តាប់​មនុស្ស​បាប​ទេ​ ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ទើប​ព្រះអង្គ​ស្តាប់​អ្នក​នោះ​

32 តាំងពី​ដើម​មក​មិន​ដែល​ឮ​ថា​ មាន​អ្នកណា​ម្នាក់​ធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់​ពី​កំណើត​ភ្លឺ​ឡើយ​

33 ដូច្នេះ​បើ​គាត់​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ​ គាត់​ពុំ​អាច​ធ្វើ​អ្វី​បាន​ឡើយ»​

34 ពួកគេ​ឆ្លើយ​តប​ទៅ​គាត់​ថា៖​ «ឯង​កើត​មក​មាន​បាប​ទាំង​ស្រុង​ តើ​ឯង​កំពុង​បង្រៀន​យើង​ឬ?»​ រួច​ពួកគេ​ក៏​បណ្តេញ​គាត់​ចេញ។​