36 គាត់ទូលឆ្លើយថា៖ «លោកម្ចាស់អើយ! តើកូនមនុស្សជានរណា ដែលអាចឲ្យខ្ញុំជឿគាត់បាន?»
37 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកបានឃើញគាត់ហើយ គឺអ្នកដែលកំពុងនិយាយជាមួយអ្នកនេះហើយ ជាកូនមនុស្ស»
38 គាត់ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំជឿហើយ!» រួចគាត់ក៏ថ្វាយបង្គំព្រះអង្គ។
39 ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះ គឺដើម្បីឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង ហើយឲ្យពួកអ្នកដែលមើលឃើញត្រលប់ជាខ្វាក់វិញ»
40 កាលពួកអ្នកខាងគណៈផារិស៊ីខ្លះ ដែលនៅជាមួយព្រះអង្គបានឮដូច្នេះ ក៏ទូលសួរព្រះអង្គថា៖ «តើយើងខ្វាក់ដែរឬទេ?»
41 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើអ្នករាល់គ្នាជាមនុស្សខ្វាក់ អ្នករាល់គ្នាគ្មានបាបទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នានិយាយថា យើងមើលឃើញ នោះបាបរបស់អ្នករាល់គ្នានៅតែមាន។