7 រួចព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមចុះ» (ពាក្យស៊ីឡោម មានន័យថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាងហើយត្រលប់មកវិញ ទាំងមើលឃើញ។
8 នោះពួកអ្នកជិតខាង និងពួកអ្នកដែលធ្លាប់ឃើញគាត់ជាអ្នកសុំទានពីដើមមកបាននិយាយថា៖ «តើបុរសនេះមិនមែនជាអ្នកដែលធ្លាប់តែអង្គុយសុំទានទេឬ?»
9 អ្នកខ្លះថា៖ «គឺគាត់ហ្នឹងហើយ!» អ្នកខ្លះទៀតថា៖ «ទេ! គាត់គ្រាន់តែស្រដៀងនឹងអ្នកនោះ!» ប៉ុន្ដែគាត់ឆ្លើយថា៖ «ខ្ញុំហ្នឹងហើយ!»
10 ដូច្នេះពួកគេក៏សួរគាត់ថា៖ «តើដូចម្តេចបានជាភ្នែករបស់អ្នកភ្លឺ?»
11 បុរសនោះឆ្លើយថា៖ «មានម្នាក់ឈ្មោះយេស៊ូបានធ្វើភក់លាបភ្នែករបស់ខ្ញុំ រួចប្រាប់ខ្ញុំឲ្យទៅលាងនៅក្នុងស្រះស៊ីឡោម ដូច្នេះខ្ញុំបានទៅលាង ហើយក៏មើលឃើញ»
12 ពួកគេសួរគាត់ទៀតថា៖ «តើអ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»
13 ពួកគេក៏នាំបុរសខ្វាក់ភ្នែកកាលពីមុននោះទៅជួបពួកអ្នកខាងគណៈផារិស៊ី។