យ៉ូហាន 9:9-15 KCB

9 អ្នក​ខ្លះ​ថា៖​ «គឺ​គាត់​ហ្នឹង​ហើយ!»​ អ្នក​ខ្លះ​ទៀត​ថា៖​ «ទេ!​ គាត់​គ្រាន់​តែ​ស្រដៀង​នឹង​អ្នក​នោះ!»​ ប៉ុន្ដែ​គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ហ្នឹង​ហើយ!»

10 ដូច្នេះ​ពួកគេ​ក៏​សួរ​គាត់​ថា៖​ «តើ​ដូចម្តេច​បាន​ជា​ភ្នែក​របស់​អ្នក​ភ្លឺ?»​

11 បុរស​នោះ​ឆ្លើយ​ថា៖​ «មាន​ម្នាក់​ឈ្មោះ​យេស៊ូ​បាន​ធ្វើ​ភក់​លាប​ភ្នែក​របស់​ខ្ញុំ​ រួច​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​លាង​នៅ​ក្នុង​ស្រះ​ស៊ីឡោម​ ដូច្នេះ​ខ្ញុំ​បាន​ទៅ​លាង​ ហើយ​ក៏​មើល​ឃើញ»​

12 ពួកគេ​សួរ​គាត់​ទៀត​ថា៖​ «តើ​អ្នក​នោះ​នៅ​ឯណា?»​ គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ទេ!»

13 ពួកគេ​ក៏​នាំ​បុរស​ខ្វាក់​ភ្នែក​កាល​ពីមុន​នោះ​ទៅ​ជួប​ពួកអ្នក​ខាង​គណៈ​ផារិស៊ី។​

14 ថ្ងៃ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ភក់​ ហើយ​ប្រោស​ភ្នែក​របស់​គាត់​ឲ្យ​ភ្លឺ​ គឺ​ចំ​ថ្ងៃ​សប្ប័ទ។​

15 ដូច្នេះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​សួរ​គាត់​ម្តង​ទៀត​ អំពី​របៀប​ដែល​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​ នោះ​គាត់​ប្រាប់​ពួកគេ​វិញ​ថា៖​ «គាត់​បាន​យក​ភក់​មក​លាប​លើ​ភ្នែក​របស់​ខ្ញុំ​ រួច​ខ្ញុំ​បាន​ទៅ​លាង​ ហើយ​ក៏​មើល​ឃើញ»។​