15 គឺព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ដិ និងសេចក្ដីបង្គាប់ទាំងឡាយចោល ដើម្បីឲ្យព្រះអង្គយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយនៅក្នុងព្រះអង្គ ទាំងធ្វើឲ្យមានសេចក្ដីសុខសាន្ត
16 ហើយដើម្បីឲ្យព្រះអង្គផ្សះផ្សាទាំងពីរជាមួយព្រះជាម្ចាស់នៅក្នុងរូបកាយតែមួយតាមរយៈឈើឆ្កាង ដោយបានលុបបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាង។
17 ពេលព្រះអង្គយាងមក ព្រះអង្គបានប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា ជាអ្នកឆ្ងាយ និងដល់អស់អ្នកជាអ្នកជិតដែរ
18 ព្រោះតាមរយៈព្រះអង្គ យើងទាំងពីរមានផ្លូវទៅឯព្រះវរបិតាដោយព្រះវិញ្ញាណតែមួយ។
19 ហេតុនេះអ្នករាល់គ្នាលែងជាអ្នកក្រៅ ឬជាជនបរទេសទៀតហើយ ផ្ទុយទៅវិញ អ្នករាល់គ្នាជាជនរួមជាតិរបស់ពួកបរិសុទ្ធ ព្រមទាំងជាអ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតផង
20 ហើយអ្នករាល់គ្នាត្រូវបានសង់លើគ្រឹះរបស់ពួកសាវក និងពួកអ្នកនាំព្រះបន្ទូល ដែលព្រះគ្រិស្ដយេស៊ូផ្ទាល់ជាថ្មជ្រុងដ៏សំខាន់
21 ហើយនៅក្នុងព្រះអង្គ អគារទាំងមូលត្រូវបានផ្គុំឡើង ទាំងចម្រើនទៅជាព្រះវិហារដ៏បរិសុទ្ធនៅក្នុងព្រះអម្ចាស់