អេភេសូ 2:3-9 KCB

3 កាល​ពី​មុន​យើង​ទាំង​អស់​គ្នា​ក៏​ធ្លាប់​រស់នៅ​តាម​ចំណង់​តណ្ហា​សាច់ឈាម​របស់​យើង​ក្នុង​ចំណោម​ពួកគេ​ដែរ​ ទាំង​បាន​ប្រព្រឹត្ដ​តាម​បំណង​ និង​គំនិត​ខាង​សាច់ឈាម​ ហើយ​យើង​ជា​កូន​នៃ​សេចក្ដី​ក្រោធ​ពី​កំណើត​ដូច​ជា​អ្នក​ដទៃ​ទៀត​ដែរ​

4 ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​ ព្រះអង្គ​ស្រឡាញ់​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះអង្គ​

5 ទោះបី​យើង​បាន​ស្លាប់​នៅ​ក្នុង​កំហុស​របស់​យើង​ក៏​ដោយ​ ក៏​ព្រះអង្គ​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រួម​ជាមួយ​ព្រះគ្រិស្ដ​ដែរ​ ដូច្នេះ​ អ្នក​រាល់គ្នា​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​

6 ហើយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះគ្រិស្ដ​ និង​បាន​ឲ្យ​យើង​អង្គុយ​រួម​ជាមួយ​ព្រះអង្គ​នៅ‍​ឯ​ស្ថានសួគ៌​

7 ដើម្បី​ឲ្យ​ព្រះអង្គ​បង្ហាញ​ជំនាន់​ខាង​មុខ​ឲ្យ​ឃើញ​ពី​ព្រះគុណ​ដ៏​បរិបូរ​លើសលប់​របស់​ព្រះអង្គ​ ដែល​បាន​ប្រទាន​ដល់​យើង​ដោយ​សេចក្ដី​សប្បុរស​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​

8 ដ្បិត​អ្នក​រាល់គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​តាមរ​យៈជំនឿ​ ហើយ​សេចក្ដី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់គ្នា​ទេ​ គឺ​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​

9 ហើយ​ក៏​មិន​មែន​មក​ពី​ការ​ប្រព្រឹត្តិ​ដែរ​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​អួត​ខ្លួន​