1 ហេតុនេះហើយខ្ញុំប៉ូល ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូ សម្រាប់អ្នករាល់គ្នាដែលជាសាសន៍ដទៃ
2 អ្នករាល់គ្នាពិតជាបានឮហើយអំពីតួនាទីមើលការខុសត្រូវ ដែលជាព្រះគុណរបស់ព្រះជាម្ចាស់បានប្រទានមកឲ្យខ្ញុំសម្រាប់អ្នករាល់គ្នា
3 គឺព្រះអង្គបានបង្ហាញឲ្យខ្ញុំស្គាល់អាថ៌កំបាំងតាមរយៈការបើកសំដែងដូចដែលខ្ញុំបានសរសេរដោយសង្ខេបរួចហើយ
4 កាលអ្នករាល់គ្នាអានសេចក្ដីនោះ អ្នករាល់គ្នាអាចយល់បានអំពីចំណេះរបស់ខ្ញុំចំពោះអាថ៌កំបាំងរបស់ព្រះគ្រិស្ដ