អេភេសូ 3:11-17 KCB

11 ស្រប​ទៅ​តាម​គម្រោង​ការ​ដ៏​អស់កល្ប​ដែល​ព្រះអង្គ​ធ្វើ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ជា​ព្រះអម្ចាស់​នៃ​យើង។​

12 នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​សេចក្ដី​ក្លាហាន​ និង​មាន​ផ្លូវ​ទៅ​ព្រះជាម្ចាស់​ដោយ​ការ​ទុកចិត្ដ​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ។​

13 ដូច្នេះ​ សូម​អ្នក​រាល់គ្នា​កុំ​រសាយ​ចិត្ដ​ដោយ​ព្រោះ​តែ​សេចក្ដី​វេទនា​របស់​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​នេះ​ឡើយ​ ដ្បិត​គឺ​ជា​សេចក្ដី​រុងរឿង​របស់​អ្នក​រាល់គ្នា​ទេ។​

14 ហេតុ​នោះ​ហើយ​ បាន​ជា​ខ្ញុំ​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះវរបិតា​

15 ដែល​គ្រួសារ​ទាំង​អស់​ ទាំង​នៅ​ស្ថានសួគ៌​ និង​ផែនដី​មាន​ឈ្មោះ​មក​ពី​ព្រះអង្គ​

16 សូម​ឲ្យ​ព្រះអង្គ​ប្រទាន​ឲ្យ​មនុស្ស​ខាង​ក្នុង​របស់​អ្នក​រាល់គ្នា​រឹង​មាំ​ឡើង​ដោយសារ​អំណាច​តាមរយៈ​វិញ្ញាណ​របស់​ព្រះអង្គ​ស្រប​ទៅ​តាម​ភាព​បរិបូរ​នៃ​សិរី​រុងរឿង​របស់​ព្រះអង្គ​

17 ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នាតាមរយៈ​ជំនឿ​ ហើយ​សូម​ឲ្យ​អ្នក​រាល់គ្នា​ដែល​ត្រូវ​បាន​ចាក់​ឫស​ និង​ចាក់​គ្រឹះ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​