១ ពេត្រុស 4:4-10 KCB

4 ពួកគេ​ងឿងឆ្ងល់​ដែល​អ្នក​រាល់គ្នា​មិន​រត់​តាម​សេចក្ដី​ខិលខូច​ហួស​ហេតុ​ដូច​ពួកគេ​ ដូច្នេះ​ក៏​និយាយ​ប្រមាថ​អ្នក​រាល់គ្នា​

5 ប៉ុន្ដែ​ពួកគេ​នឹង​ត្រូវ​រាយរាប់​ប្រាប់​ព្រះ​មួយ​អង្គ​ដែល​បាន​ត្រៀម​ជំនុំជម្រះ​ទាំង​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់។​

6 ហេតុនេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​ត្រូវ​បាន​ប្រកាស​ប្រាប់​មនុស្ស​ស្លាប់​ដែរ​ ដើម្បី​ឲ្យ​គេ​ជាប់​ជំនុំ​ជម្រះ​ដូច​មនុស្ស​ខាង​ឯ​សាច់ឈាម​ ប៉ុន្ដែ​ឲ្យគេ​មាន​ជីវិត​ខាង​ឯ​វិញ្ញាណ​ដូច​ព្រះជាម្ចាស់​វិញ។​

7 ឥឡូវ​នេះ​ ទីបញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​ជិត​មក​ដល់​ហើយ​ ដូច្នេះ​ ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ ហើយ​កុំ​ភ្លេច​ខ្លួន​នឹង​អធិស្ឋាន​ឡើយ។​

8 មុន​ដំបូង​បង្អស់​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​យ៉ាង​អស់​ពី​ចិត្ដ​ ព្រោះ​សេចក្ដី​ស្រឡាញ់​គ្របបាំង​បាប​ដ៏​ច្រើន​សន្ធឹក។​

9 ចូរ​ចេះ​រាក់ទាក់​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥត​ត្អូញត្អែរ​ឡើយ​

10 ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅមក​ទៅ​តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល​ ទុក​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ដ៏​ល្អ​លើ​ព្រះគុណ​ផ្សេងៗ​របស់​ព្រះជាម្ចាស់។​