6 ហេតុនេះហើយបានជាដំណឹងល្អត្រូវបានប្រកាសប្រាប់មនុស្សស្លាប់ដែរ ដើម្បីឲ្យគេជាប់ជំនុំជម្រះដូចមនុស្សខាងឯសាច់ឈាម ប៉ុន្ដែឲ្យគេមានជីវិតខាងឯវិញ្ញាណដូចព្រះជាម្ចាស់វិញ។
7 ឥឡូវនេះ ទីបញ្ចប់នៃអ្វីៗទាំងអស់ជិតមកដល់ហើយ ដូច្នេះ ចូរមានគំនិតត្រឹមត្រូវ ហើយកុំភ្លេចខ្លួននឹងអធិស្ឋានឡើយ។
8 មុនដំបូងបង្អស់ ចូរឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្ដ ព្រោះសេចក្ដីស្រឡាញ់គ្របបាំងបាបដ៏ច្រើនសន្ធឹក។
9 ចូរចេះរាក់ទាក់គ្នាទៅវិញទៅមកដោយឥតត្អូញត្អែរឡើយ
10 ចូរបម្រើគ្នាទៅវិញទៅមកទៅតាមអំណោយទានដែលម្នាក់ៗបានទទួល ទុកជាអ្នកមើលការខុសត្រូវដ៏ល្អលើព្រះគុណផ្សេងៗរបស់ព្រះជាម្ចាស់។
11 បើអ្នកណានិយាយ ចូរនិយាយដូចជាកំពុងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកណាបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្គត់ផ្គង់ឲ្យ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ សូមឲ្យព្រះអង្គមានសិរីរុងរឿង និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។
12 បងប្អូនជាទីស្រឡាញ់អើយ! ចូរអ្នករាល់គ្នាកុំប្លែកចិត្ដនឹងសេចក្ដីល្បួងដ៏ឈឺចាប់ ដែលកំពុងកើតមានក្នុងចំណោមអ្នករាល់គ្នាដើម្បីល្បងលនោះ ប្រៀបដូចជារឿងចម្លែកមួយកើតឡើងចំពោះអ្នករាល់គ្នាឡើយ