6 ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះជាម្ចាស់ គឺព្រះអង្គនឹងសងសេចក្ដីវេទនាដល់ពួកអ្នកដែលធ្វើទុក្ខអ្នករាល់គ្នាវិញ
7 ហើយឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខបានសម្រាកជាមួយយើង នៅពេលដែលព្រះអម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយពួកទេវតាដ៏មានអំណាចរបស់ព្រះអង្គ
8 នៅក្នុងអណ្ដាតភ្លើង ដើម្បីសងសឹកអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកមិនស្ដាប់តាមដំណឹងល្អរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង។
9 ពួកគេនឹងទទួលទោសជាសេចក្ដីវិនាសដ៏អស់កល្បជានិច្ច គឺឃ្លាតឆ្ងាយពីព្រះភក្ដ្រព្រះអម្ចាស់ និងពីអំណាចដ៏មានសិរីរុងរឿងរបស់ព្រះអង្គ
10 នៅពេលដែលព្រះអង្គយាងមក ដើម្បីទទួលការលើកតម្កើងនៅក្នុងចំណោមពួកបរិសុទ្ធ និងដើម្បីទទួលការស្ងើចសរសើរនៅក្នុងចំណោមពួកអ្នកជឿទាំងអស់នៅថ្ងៃនោះ ព្រោះអ្នករាល់គ្នាបានជឿសេចក្ដីបន្ទាល់របស់យើងហើយ។
11 ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច សូមឲ្យព្រះជាម្ចាស់របស់យើងរាប់អ្នករាល់គ្នាជាស័ក្តិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយឲ្យព្រះអង្គសម្រេចគ្រប់ទាំងបំណងល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយអំណាចរបស់ព្រះអង្គ
12 ដើម្បីឲ្យព្រះនាមរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងទទួលការលើកតម្កើងនៅក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ទទួលការលើកតម្កើងនៅក្នុងព្រះអង្គដែរ តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់របស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។