11 ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឲ្យសេចក្ដីបោកប្រាស់ដ៏មានអំណាចមក ដើម្បីឲ្យពួកគេជឿលើសេចក្ដីភូតភរ
12 និងដើម្បីឲ្យអស់អ្នកដែលមិនជឿលើសេចក្ដីពិត ប៉ុន្តែពេញចិត្តនឹងសេចក្ដីទុច្ចរិតត្រូវទទួលទោស។
13 ឱ បងប្អូនដែលព្រះអម្ចាស់ស្រឡាញ់អើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាជានិច្ច ព្រោះព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នាទុកជាផលដំបូងសម្រាប់សេចក្ដីសង្គ្រោះដោយសារព្រះវិញ្ញាណញែកអ្នករាល់គ្នាជាបរិសុទ្ធ ហើយដោយសារអ្នករាល់គ្នាមានជំនឿលើសេចក្ដីពិត។
14 ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាសម្រាប់សេចក្ដីសង្គ្រោះនេះតាមរយៈដំណឹងល្អរបស់យើង ដើម្បីឲ្យអ្នករាល់គ្នាទទួលបានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។
15 ដូច្នេះ បងប្អូនអើយ! ចូរឈរឲ្យមាំមួន ហើយកាន់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីដោយពាក្យសំដី ឬសំបុត្រក្ដី។
16 សូមឲ្យព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង និងព្រះជាម្ចាស់ជាព្រះវរបិតា ដែលព្រះអង្គស្រឡាញ់យើង ព្រមទាំងប្រទានសេចក្ដីកម្សាន្ដចិត្ដដ៏អស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរតាមរយៈព្រះគុណ
17 លើកទឹកចិត្តអ្នករាល់គ្នា ហើយពង្រឹងអ្នករាល់គ្នាឲ្យមាំមួនឡើងក្នុងគ្រប់កិច្ចការល្អ និងពាក្យសំដីផង។