២ ធីម៉ូថេ 2:11-17 KCB

11 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ បើ​យើង​បាន​ស្លាប់​ជាមួយ​ព្រះអង្គ​ នោះ​យើង​ក៏​នឹង​រស់​ជាមួយ​ព្រះអង្គ​ដែរ​

12 បើ​យើង​ស៊ូទ្រាំ​ នោះ​យើង​នឹង​សោយរាជ្យ​ជាមួយ​ព្រះអង្គ​ បើ​យើង​មិន​ទទួល​ស្គាល់​ព្រះអង្គ​ ព្រះអង្គ​ក៏​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ​

13 ទោះជា​យើង​មិន​ស្មោះត្រង់​ ក៏​ព្រះអង្គ​នៅ​តែ​ស្មោះត្រង់​ ដ្បិត​ព្រះអង្គ​មិន​អាច​បដិសេធ​ខ្លួន​ឯង​បាន​ទេ។​

14 ចូរ​រំលឹក​ពួកគេ​ពី​សេចក្ដី​ទាំង​នេះ​ ហើយ​ដាស់តឿន​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​នៅ​ចំពោះ​ព្រះជាម្ចាស់កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ​ ដ្បិត​គ្មាន​ប្រយោជន៍​ឡើយ​ មាន​តែ​ធ្វើ​ឲ្យ​ពួកអ្នក​ស្តាប់​អន្តរាយ​ប៉ុណ្ណោះ។​

15 ចូរ​ខិតខំ​ដើម្បី​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ទុក​ជា​អ្នក​ខ្ជាប់ខ្ជួន​ គឺ​ជា​អ្នក​ធ្វើ​ការ​ដែល​មិន​ខ្មាស់​អៀន​ ទាំង​បង្រៀន​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹមត្រូវ​

16 រួច​ត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ខាង​លោកិយ​ដែល​គ្មាន​ខ្លឹមសារ​ ដ្បិត​សំដី​ទាំង​នោះ​ធ្វើ​ឲ្យ​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​

17 ពាក្យ​សំដី​របស់​ពួកគេ​នឹង​ស៊ី​រូង​ដូច​ជា​ដំបៅ​មហារីក​ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​លោក​ហ៊ីមេនាស​ និង​លោក​ភីលេត​