២ ធីម៉ូថេ 2:3-9 KCB

3 ចូរ​រួម​ទុក្ខ​លំបាក​ក្នុង​នាម​ជា​ទាហាន​ដ៏​ល្អ​របស់​ព្រះគ្រិស្ដ​យេស៊ូ‍។​

4 ​មិន​ដែល​មាន​អ្នកណា​ធ្វើ​ទាហាន​ហើយ​នៅ​តែ​ជាប់​ទាក់ទង​នឹង​កិច្ចការ​ក្នុង​ជីវិត​ទេ​ គឺ​ឲ្យ​តែ​ពេញ​ចិត្ដ​មេកំណែន​របស់​ខ្លួន​ប៉ុណ្ណោះ។​

5 បើ​មាន​អ្នកណា​ម្នាក់​ចូល​រួម​ក្នុង​ការ​ប្រកួត​ គេ​មិន​ទទួល​បាន​មកុដ​ឡើយ​ លើក​លែង​តែ​គេ​ប្រកួត​ឲ្យ​ត្រូវ​តាម​ច្បាប់‍។​

6 កសិករ​ដែល​ធ្វើ​ការ​នឿយហត់​ត្រូវ​តែ​ទទួល​បាន​ផល​មុន​គេ។​

7 ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ចុះ​ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ការ​យល់ដឹង​ក្នុង​ការ​ទាំង​អស់។​

8 ចូរ​នឹកចាំ​ពី​ព្រះយេស៊ូ​គ្រិស្ដ​ដែល​មាន​ព្រះជន្ម​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រះអង្គ​ជា​ពូជពង្ស​ស្តេច​ដាវីឌ​ ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស​

9 ហើយ​ខ្ញុំ​បាន​រងទុក្ខ​លំបាក​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ​រហូត​ដល់​ជាប់​ចំណង​ដូច​ជា​មនុស្ស​មាន​ទោស​ធ្ងន់​ ប៉ុន្ដែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មិន​បាន​ជាប់​ចំណង​ទេ។​