២ ធីម៉ូថេ 2:7-13 KCB

7 ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ចុះ​ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ការ​យល់ដឹង​ក្នុង​ការ​ទាំង​អស់។​

8 ចូរ​នឹកចាំ​ពី​ព្រះយេស៊ូ​គ្រិស្ដ​ដែល​មាន​ព្រះជន្ម​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រះអង្គ​ជា​ពូជពង្ស​ស្តេច​ដាវីឌ​ ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស​

9 ហើយ​ខ្ញុំ​បាន​រងទុក្ខ​លំបាក​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ​រហូត​ដល់​ជាប់​ចំណង​ដូច​ជា​មនុស្ស​មាន​ទោស​ធ្ងន់​ ប៉ុន្ដែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មិន​បាន​ជាប់​ចំណង​ទេ។​

10 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង​សម្រាប់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រម​ជាមួយ​នឹង​សិរី​រុងរឿង​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផង។​

11 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ បើ​យើង​បាន​ស្លាប់​ជាមួយ​ព្រះអង្គ​ នោះ​យើង​ក៏​នឹង​រស់​ជាមួយ​ព្រះអង្គ​ដែរ​

12 បើ​យើង​ស៊ូទ្រាំ​ នោះ​យើង​នឹង​សោយរាជ្យ​ជាមួយ​ព្រះអង្គ​ បើ​យើង​មិន​ទទួល​ស្គាល់​ព្រះអង្គ​ ព្រះអង្គ​ក៏​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ​

13 ទោះជា​យើង​មិន​ស្មោះត្រង់​ ក៏​ព្រះអង្គ​នៅ​តែ​ស្មោះត្រង់​ ដ្បិត​ព្រះអង្គ​មិន​អាច​បដិសេធ​ខ្លួន​ឯង​បាន​ទេ។​