២ ធីម៉ូថេ 3:3-9 KCB

3 គ្មាន​សេចក្ដី​ស្រឡាញ់​ គ្មាន​ការ​សម្រុះ​សម្រួល​ និយាយ​មូល​បង្កាច់​ មិន​ចេះ​ទប់​ចិត្ត​ សាហាវ​ ស្អប់​ការ​ល្អ​

4 មាន​ចិត្ត​ក្បត់​ ឆាប់​ច្រឡោត​ មាន​ចិត្ត​ធំ​ ស្រឡាញ់​ការ​សប្បាយ​ជាង​ស្រឡាញ់​ព្រះជាម្ចាស់​

5 មាន​ឫកពា​ជា​អ្នក​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​ទទួល​ស្គាល់​អំណាច​នៃ​ការ​គោរព​បម្រើ​ព្រះជាម្ចាស់​ទេ។​ ដូច្នេះ​ ចូរ​បែរ​ចេញ​ពី​មនុស្ស​ទាំង​នោះ​ចុះ​

6 ដ្បិត​ពី​ចំណោម​ពួកគេ​ទាំង​នោះ​ មាន​អ្នក​ខ្លះ​បាន​លប​ចូល​ទៅ​ក្នុង​ផ្ទះ​នានា​ ហើយ​ទាក់​យក​ស្រី​ល្ងង់​ខ្លៅ​ដែល​មាន​បាប​ពោរពេញ​ ជា​ស្រី​ដែល​បណ្តោយ​តាម​ចំណង់​តណ្ហា​ផ្សេងៗ​

7 ស្រ្ដី​ទាំង​នោះ​រៀន​រហូត​ ប៉ុន្ដែ​នៅ​តែ​មិន​អាច​ស្គាល់​សេចក្ដី​ពិត​បាន​ឡើយ​

8 គឺ​ដូច​ដែល​យ៉ានេស​ និង​យ៉ាមប្រេស​បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​ជា​យ៉ាង​ណា​ អ្នក​ទាំង​នោះ​ក៏​ប្រឆាំង​នឹង​សេចក្ដី​ពិត​ជា​យ៉ាង​នោះ​ដែរ​ គំនិត​របស់​ពួកគេ​ខូច​អស់​ហើយ​ រីឯ​ជំនឿ​របស់​ពួកគេ​គ្មាន​ប្រយោជន៍​ឡើយ។​

9 ពួកគេ​ទៅ​មុខ​ទៀត​មិន​បាន​ឆ្ងាយ​ឡើយ​ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្ដី​ល្ងង់​ខ្លៅ​របស់​ពួកគេ​យ៉ាង​ច្បាស់​ដូច​ជា​សេចក្ដី​ល្ងង់​ខ្លៅ​របស់​យ៉ានេស​ និង​យ៉ាមប្រេស​ដែរ។​